1 Thessalonians 1

1ខ្ញុំប៉ូលស៊ីលវ៉ាននិងធីម៉ូថេជូនចំពោះក្រុមជំនុំ​នៅ​ក្រុង​ថែស្សាឡូនីច​ដែល​នៅក្នុងព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតានិងព្រះអម្ចាស់យេស៊ូគ្រិស្ដ។ ​សូម​ឲ្យ​អ្នករាល់គ្នា​បាន​ប្រកបដោយ​ព្រះ​គុណនិង​សេចក្ដី​សុខសាន្ដ 2យើងតែងតែអរព្រះគុណព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា​ទាំង​នឹកចាំ​ពី​អ្នករាល់គ្នា​នៅក្នុង​សេចក្ដី​អធិស្ឋាន​របស់​យើងជានិច្ច 3នៅចំពោះព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើង​យើង​នឹកចាំ​អំពី​កិច្ចការ​ដែល​អ្នករាល់គ្នាធ្វើដោយជំនឿ​អំពី​ការ​នឿយហត់​ដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដោយ​សេចក្ដី​ស្រលាញ់និងអំពី​ការ​ស៊ូទ្រាំ​របស់​អ្នករាល់គ្នា​ដោយ​សេចក្ដី​សង្ឃឹម​លើ​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​របស់​យើង 4បងប្អូន​ដែល​ព្រះជាម្ចាស់ស្រលាញ់អើយ! ​យើង​ដឹងថា​ព្រះអង្គ​បាន​ជ្រើសរើសអ្នករាល់គ្នា 5ដ្បិតដំណឹងល្អ​របស់​យើងមិន​បាន​ប្រកាសប្រាប់អ្នករាល់គ្នាដោយពាក្យសំដីទេគឺដោយអំណាច​ដោយ​ព្រះ​វិញ្ញាណបរិសុទ្ធនិង​ដោយ​ការ​ជឿជាក់យ៉ាងខ្លាំង​ទៀត​ផង​ដូច​អ្នករាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ដើម្បីអ្នករាល់គ្នា​យើង​បាន​ប្រព្រឹត្ត​បែបណា​នៅក្នុងចំណោមអ្នករាល់គ្នា 6អ្នករាល់គ្នាបានយកតម្រាប់តាមយើងនិង​តាម​ព្រះអម្ចាស់​គឺ​អ្នករាល់គ្នា​ទទួលព្រះបន្ទូលដោយអំណរ​មកពី​ព្រះ​វិញ្ញាណបរិសុទ្ធនៅក្នុង​ពេល​ដែល​មាន​សេចក្ដីវេទនាជាខ្លាំង​ផង 7ដូច្នេះអ្នករាល់គ្នា​បាន​ត្រលប់ជាគំរូ​ដល់​អ្នកជឿទាំងឡាយនៅ​ស្រុក​ម៉ាសេដូននិង​ស្រុក​អាខៃ 8ដ្បិតព្រះ​បន្ទូល​របស់​ព្រះអម្ចាស់​ដែល​ចេញ​ពីអ្នករាល់គ្នា​នោះ​មិនមែន​ត្រឹមតែ​បាន​សុសសាយក្នុង​ស្រុក​ម៉ាសេដូននិង​ស្រុក​អាខៃ​ប៉ុណ្ណោះ​ទេគឺជំនឿ​របស់​អ្នករាល់គ្នាលើព្រះជាម្ចាស់​បាន​លេចឮនៅគ្រប់ទីកន្លែងដូច្នេះហើយ​បានជា​យើងមិនបាច់និយាយអ្វី​ទៀត​ឡើយ 9ដ្បិតពួកគេផ្ទាល់​បាន​រៀបរាប់ពីរបៀបដែលអ្នករាល់គ្នាទទួលយើងនិង​អំពី​របៀបដែល​អ្នករាល់គ្នា​បែរចេញពីរូបព្រះមកព្រះជាម្ចាស់​ដើម្បី​បម្រើព្រះអង្គ​ដែល​ជា​ព្រះ​ដ៏​មានព្រះជន្មរស់​និង​ជា​ព្រះ​ដ៏​ពិត 10ព្រមទាំងរង់ចាំ​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ​យាងមក​ពីស្ថានសួគ៌​ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ការសោយទិវង្គត​ឡើង​វិញ​គឺ​ជា​ព្រះ​យេស៊ូដែលរំដោះយើង​ឲ្យ​រួចពី​សេចក្ដី​ក្រោធដែល​នឹង​មកដល់
Copyright information for KhmKCB